បរិយាកាសធុរកិច្ច

កន្លងមក, ធុរជនដែលចង់បង្កើតអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ត្រូវឆ្លងកាត់នីតិវិធីដាច់ដោយឡែកពីគា្នពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងគ្នា ដែលបង្កឱ្យមានបញ្ហាប្រឈមមួយចំនួន ដូចខាងក្រោម៖

ប្រើពេលវេលាយូរ និងចំណាយច្រើន

មិនមានប្រព័ន្ធអេកូឡូស៊ីរួមសម្រាប់ផ្លាស់ប្ដូរទិន្នន័យ

ទិន្នន័យនៅក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធមិនមានសង្គតិភាពនឹងគ្នា

ដោយឈរលើមូលដ្ឋាននៃបញ្ហាប្រឈមខាងលើនេះ, រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Online Business Registration System) កាលពីខែ មិថុនា ឆ្នាំ ២០២០ ដោយមានការកែសម្រួលនីតិវិធី, ការសម្រួលដល់ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល, ក៏ដូចជាការកាត់បន្ថយចំណាយទាំងពេលវេលា និងថវិកា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ។ លោកអ្នកអាចស្វែងយល់បន្ថែម និង ចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាមរយៈគេហទំព័រ Registration Services

បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែ តុលា ឆ្នាំ ២០២១ កន្លងទៅ ក្នុងគោលដៅផ្តល់ការគាំទ្រ, ការគាំពារនិង ការលើកទឹកចិត្ត ដល់ការវិនិយោគនិង ការធ្វើធុរកិច្ចនៅកម្ពុជា ទាំងសហគ្រាសធុនធំនិង សហគ្រាសធុនតូច និង មធ្យម ។