គោលបំណង

ក្នុងបំណងចង់រក្សាទុកនាមករណ៍អាជីវកម្មរបស់ខ្លួន បុគ្គលម្នាក់អាចស្នើសុំបម្រុងទុកនាមករណ៍បានតែចំនួន ៣ នាមករណ៍ប៉ុណ្ណោះ ដែលនាមករណ៍នីមួយៗមានសុពលភាពបានត្រឹមតែ ២​ សប្តាហ៍។ ប៉ុន្តែ អ្នកប្រើប្រាស់អាចពន្យារសុពលភាពនាមករណ៍របស់ខ្លួនឯងរយៈពេល ២ សប្តាហ៍ទៀត យ៉ាងតិចមួយថ្ងៃមុនថ្ងៃផុតកំណត់។ ការបន្តសុពលភាពអាចធ្វើឡើងបានតែម្តងប៉ុណ្ណោះ។

កម្រៃសេវា

ការបម្រុងទុកនាមករណ៍

ក្រុមហ៊ុនមូលធន

25 000 រៀល

ក្រុមហ៊ុនបរទេស

25 000 រៀល

សហគ្រាសឯកបុគ្គល

25 000 រៀល

ក្រុមហ៊ុនសហកម្មសិទ្ធិ

25 000 រៀល

របៀបបម្រុងទុកនាមករណ៍

ទស្សនាវីដេអូ

នីតិវិធីនៃការផ្តល់សេវា

សាមញ្ញៗ និងងាយស្រួល

គោលបំណង

ចុះបញ្ជីអាជីវកម្មជាកញ្ចប់ជាទម្រង់ឌីជីថលជាមួយ ក្រសួង ស្ថាប័នចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការចុះបញ្ជីអាជីវកម្មនេះ តម្រូវឱ្យចំណាយថវកា និង ពេលវេលាតិចជាងមុន ដោយរយៈពេលនៃការត្រួតពិនិត្យត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនជាឯកសារ និងព័ត៌មានដែលបានផ្តល់ត្រឹមត្រូវ ពិតប្រាកដ និងគ្រប់គ្រាន់។

រយៈពេល

៨ ថ្ងៃនៃថ្ងៃធ្វើការ

ឯកសារតម្រូវ

សៀវភៅមគ្គុទ្ទេស៍

កម្រៃសេវា

ការចុះបញ្ជីពាណិជ្ជកម្ម

ក្រុមហ៊ុនមូលធន

១ ០១០ ០០០ ៛

ក្រុមហ៊ុនបរទេស

១ ០១០ ០០០ ៛

សហគ្រាសឯកបុគ្គល

១៨០ ០០០ ៛

ក្រុមហ៊ុនសហកម្មសិទ្ធិ

១ ០១០ ០០០ ៛

ការចុះបញ្ជីពន្ធដារ និង ពន្ធប៉ាតង់ក្នុងមួយសកម្មភាពអាជីវកម្ម

ពន្ធតូច

ផលរបរប្រចាំឆ្នាំ ២៥០ លានរៀល ដល់ ៧០០ លានរៀល

២២០ ០០០​៛

ពន្ធមធ្យម

ផលរបរប្រចាំឆ្នាំ លើសពី ៧០០ លានរៀល ដល់ ៤ ពាន់លានរៀល

១ ០០០ ០០០៛

ពន្ធធំ (ប្រភេទ១)

ផលរបរប្រចាំឆ្នាំ លើសពី ៤ ពាន់លានរៀល ដល់ ១០ ពាន់លានរៀល

១ ៩០០ ០០០៛

ពន្ធធំ (ប្រភេទ២)

ផលរបរប្រចាំឆ្នាំ លើសពី ១០ ពាន់លានរៀលឡើងទៅ

២ ៩០០ ០០០៛

សេចក្ដីប្រកាសបើកសហគ្រាស

សេចក្ដីប្រកាសបើកសហគ្រាស

១២០ ០០០​៛

របៀបចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ទស្សនាវីដេអូ

នីតិវិធីនៃការផ្តល់សេវា

សាមញ្ញៗ និងងាយស្រួល

ស្នើសុំអាជ្ញាបណ្ណជំនាញ

ស្នើសុំអាជ្ញាបណ្ណជំនាញជាទម្រង់ប្រព័ន្ធឌីជីថល ពីក្រសួង ស្ថាប័នចំនួន ៤ រួមមាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។