ពន្ធកាត់ទុកទូទៅត្រូវបានកំណត់ ៖
-
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធ
និវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖
- អត្រា ១៥ ភាគរយ ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់
ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរើ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល ប្រកប
អាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
- អត្រា ១០ ភាគរយ ចំពោះប្រាក់ចំណូលពីការឱ្យជួលចលន ឬអចលនទ្រព្យ
- អត្រា ៦ ភាគរយ ចំពោះការប្រាក់ដែលធនាគារ
ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់
- អត្រា ៤ ភាគរយ ចំពោះការប្រាក់ដែលធនាគារ
ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានការកំណត់
- អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានទូទាត់ប្រាក់ចំណូលខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ
អនិវាសនជន ត្រូវកាត់ ទុកនិងបង់នូវប្រាក់ពន្ធ ចំនួន ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើក ។
- ការប្រាក់
- សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
- ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ភាគលាភ