និយមន័យ

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះ មធ្យោបាយដឹកជញ្ជូននិងយ៉ានជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្តោង ជលយាន ឬជលយានយន្ត (លើសពី១៥០ សេះ) ទាំងផ្លូវ ទន្លេ និងសមុទ្រ។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ

ពន្ធនេះជាពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធនីមួយៗ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខា ពន្ធដារខេត្ត-ខណ្ឌ ឬធនាគារដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ ប្រភេទ ដូចខាងក្រោម

  • ក- រថយន្តទេសចរណ៍ (គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង)
  • ខ- រថយន្តដឹកទំនិញ (គិតតាមទម្ងន់សរុប)
  • គ- រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប)
  • ឃ- ក្បាលរថយន្តសណ្តោង និងស៊ឺមីរ៉ឺម៉កសណ្តោង ត្រូវបង់ពន្ធរួមគ្នាគិតតាមទម្ងន់សរុប)
  • ង- រថយន្តដឹកអ្នកដំណើរ (គិតតាមឆ្នាំផលិត និងចំនួនកៅអី)
  • ច- ជលយាន ឬជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុប ឬគិតតាមប្រវែងបណ្តោយ ឬគិតតាមកម្លាំងសេះ) ឆ- យានឬយានយន្តកែច្នៃ (គិតតាមចំនួនភ្លៅ និងកង់)។