និយមន័យ
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុង
ក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រ
កម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិង ប្រាក់បៀវត្យប្រភពបរទេស។
រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា
គ្រាសដែលជានិយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀ
វត្ស ឱ្យដល់និយោជិតនិងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាល សារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់
ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត
កំណើនតាមថ្នាក់ដូចតទៅ
ភាគបៀវត្សប្រចាំខែត្រូវជាប់ពន្ធ | អត្រាពន្ធ |
ពី ០ ៛ ដល់ ១ ៥០០ ០០០ ៛ | ០% |
ពី ១ ៥០០ ០០១ ៛ ដល់ ២ ០០០ ០០០ ៛ | ៥% |
ពី ២ ០០០ ០០១ ៛ ដល់ ៨ ៥០០ ០០០ ៛ | ១០% |
ពី ៨ ៥០០ ០០១ ៛ ដល់ ១២ ៥០០ ០០០ ៛ | ១៥% |
លើសពី ១២ ៥០០ ០០០ ៛ | ២០% |
បញ្ជាក់៖ ប្រាក់បៀវត្សប្រចាំខែត្រូវជាប់ពន្ធខាងលើ ចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការ កាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្ល សរុបរបស់អត្ថប្រយោជនបន្ថែមដែលបានផ្ដល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួម ទាំងពន្ធអាករទាំងអស់។