និយមន័យ

អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់តាមអត្រា ៣% លើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវ សុរាមេរ័យ និងបារី។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះត្រូវទទួលខុសត្រូវក្នុងការ បង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។