ពន្ធលើចំណេញមូលធន ត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ៖
មូលធនរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយ វត្ថុបរទេស។
អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាស និង បង់ពន្ធលើចំណេញមូលធនតាមប្រតិបត្តិការនីមួយៗជូនរដ្ឋបាលសារពពន្ធ ក្នុងអំឡុងពេល មិនលើសពី ០៣ខែ បន្ទាប់ពីសម្រេចបានចំណេញមូលធន។
ពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ២០%នៃចំណេញមូលធន។ មូលដ្ឋានគិតពន្ធគឺជាចំណេញមូលធនដែលសំដៅ ដល់ប្រាក់ចំណូលជាប់ពន្ធដែលបានពីការចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។