ប្រាក់កម្ចីអាជីវកម្ម
- ប្រតិបត្ដិការធុរកិច្ច
- ប្រាក់កម្ចីអាជីវកម្ម
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាស ធុនតូច និងមធ្យម (SCFS)
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាស ធុនតូច និងមធ្យម (SCFS)
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (the “SCFS”) ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងគោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ (តំណភ្ជាប់ខិតប័ណ្ណ)
គម្រោងហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម កម្ពុជា (CSS)
គម្រោងហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម កម្ពុជា (CSS)
គម្រោងហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានបង្កើតឡើងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលទទួលរងនូវផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចបច្ចុប្បន្ន ដោយសារជំងឺកូវីដ ១៩។ គម្រោងនេះនឹងផ្តល់ជូនសហគ្រិននូវភាពងាយស្រួលក្នុងការទទួលបាននូវ ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។ (តំណភ្ជាប់ខិតប័ណ្ណ)
គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា (CWES)
គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា (CWES)
គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា (CWES) បង្កើតឡើងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគទុនិកជាស្ត្រី និងរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចបច្ចុប្បន្ន ឲ្យមានស្ថេរភាពអាជីវកម្ម។ តាមរយៈគម្រោងនេះយើងសង្ឃឹមថា នឹងផ្តល់ជូនសហគ្រិនជាស្ត្រី នូវភាពងាយស្រួលលើសេវាហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។ (តំណភ្ជាប់ខិតប័ណ្ណ)
គម្រោងហិរញ្ញប្បទានសម្រាប់វិស័យ ឌីជីថល និងទំនើបកម្ម (CDAS)
គម្រោងហិរញ្ញប្បទានសម្រាប់វិស័យ ឌីជីថល និងទំនើបកម្ម (CDAS)
គម្រោងហិរញ្ញប្បទានសម្រាប់វិស័យ ឌីជីថល និងទំនើបកម្ម (CDAS) មានគោលបំណងបង្កើនវិសាលភាពដល់សហគ្រិនវ័យក្មេង និងអាជីវកម្មធុនតូច និងមធ្យម ដែលបំរើក្នុងវិស័យ ឌីជីថល និងទំនើបកម្ម។ គម្រោងនេះដែរ ត្រូវបានរំពឹងទុកថា នឹងជួយសហគ្រាសធុនតូច និងមធ្យមដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្នុងអំឡុងពេលនេះ ដើម្បីទទួលបាននូវភាពងាយស្រួល លើសេវាហិរញ្ញប្បទានក្នុងតម្លៃសមរម្យ។ (តំណភ្ជាប់ខិតប័ណ្ណ)