មូលហេតុអ្វីដែលចាំបាច់ត្រូវមានការបម្រុងទុកនាមករណ៍
ដើម្បីចុះបញ្ជីពាណិជ្ជកម្មមួយស្របច្បាប់នៅប្រទេសកម្ពុជា
ដើម្បីប្រាកដថាមិនជាន់នឹងនាមករណ៍ក្រុមហ៊ុន-សហគ្រាសដទៃ
យោងតាមសេចក្ដីជូនដំណឹង លេខ ២៩៦៣ ព.ណ.ចទព របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការបម្រុងទុកនាមករណ៍ក្រុមហ៊ុន-សហគ្រាស ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ មានខ្លឹមសារចែងថា៖
អ្នកស្នើសុំចុះបញ្ជីអាជីវកម្មអាចធ្វើការចុះអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ដោយបំពេញបែបបទស្នើសុំចុះបញ្ជីក្រុមហ៊ុន-សហគ្រាសរួមជាមួយនាមករណ៍ក្នុងពេលតែមួយ
ឬអាចស្នើសុំបម្រុងទុកនាមករណ៍ជាមុនតាមរយៈគេហទំព័រ គេហទំព័រ
- ក្នុងករណីអ្នកស្នើសុំចុះបញ្ជីអាជីវកម្មមានបំណងចង់បម្រុងទុកនាករណ៍ជាមុន, អ្នកស្នើសុំចុះ ម្នាក់អាចបម្រុងទុកនាមករណ៍បានតែចំនួន ០៣ (បី) នាមករណ៍ប៉ុណ្ណោះ ក្នុងគណនី CamDigiKey របស់អ្នកស្នើសុំ ដោយនាមករណ៍នីមួយៗ មានសុពលភាពត្រឹមតែ 0២ (ពីរ) សប្ដាហ៍ ។
- ក្នុងករណី នាមករណ៍ណាមួយហួសសុពលភាព ហើយអ្នកស្នើសុំអាចធ្វើការស្នើសុំបម្រុងទុកនាមករណ៍ដដែលនោះម្ដងទៀត អ្នកស្នើសុំត្រូវធ្វើការស្នើសុំបម្រុងទុកនាមករណ៍ដដែលនោះ យ៉ាងតិច ០១ (មួយ)ថ្ងៃ មុនកាលបរិច្ចេទហួសសុពលភាព ហើយការស្នើសុំបម្រុងនាមករណ៍បន្តនេះអាចធ្វើបានតែ ០១ (មួយ) ដងប៉ុណ្ណោះ សម្រាប់នាមករណ៍នីមួយៗ ដោយមានសុពលភាព ០២ (ពីរ) សប្ដាហ៍ ដូចការបម្រុងទុកដំបូង។
- ដូចនេះ, នាមករណ៍ដែលត្រូវបានបម្រុងទុកនីមួយៗ មានសុពលភាពយ៉ាងយូរត្រឹម ០៤ (បួន) សប្ដាហ៍ ដោយអ្នកស្នើសុំត្រូវតែចុះបញ្ជីអាជីវកម្មក្នុងអំឡុងពេល ០៤ (បួន) សប្ដាហ៍នេះ បើពុំដូច្នោះទេ គណនី CamDigiKey របស់អ្នកស្នើសុំនោះ ពុំអាចបម្រុងទុកនាមករណ៍ដដែល បន្ទាប់ពីហួសសុពលភាព ០៤ (បួន) សប្ដាហ៍ហើយ។
កម្រៃសេវាក្នុងការបម្រុងទុកនាមករណ៍
ក្រុមហ៊ុនមូលធន
25 000 រៀល
ក្រុមហ៊ុនបរទេស
25 000 រៀល
សហគ្រាសឯកបុគ្គល
25 000 រៀល
ក្រុមហ៊ុនសហកម្មសិទ្ធិ