អំពីការចុះបញ្ជីអាជីវកម្ម

I. អត្ថប្រយោជន៍នៃការចុះបញ្ជីអាជីវកម្ម

តើហេតុអ្វីចាំបាច់ត្រូវចុះបញ្ជីអាជីវកម្ម?

II. អត្ថប្រយោជន៍នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ ដែលប្រព័ន្ធនេះមានលក្ខណៈពិសេស និងផ្តល់ភាពងាយស្រួលជូនដល់អ្នកស្នើសុំចុះបញ្ជី និងសាធារណៈជន ដូចខាងក្រោម៖

  • ប្រព័ន្ធមានលក្ខណៈអនឡាញទាំងស្រុង រួមទាំងការបង់ប្រាក់ផងដែរ
  • ចំណាយថវិកាតិចជាងមុនច្រើន ដោយកម្រៃសេវាត្រូវបានកាត់បន្ថយជិត ៤០% បើធៀបទៅនឹងកម្រៃសេវាចុះបញ្ជីអាជីវកម្ម មុនមានប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
  • ពុំចាំបាច់បំពេញឯកសារ ឬព័ត៌មានដដែលៗ
  • ចំណាយពេលវេលាខ្លី ដើម្បីរង់ចាំទទួលបានការសម្រេច
  • ទទួលបានការអនុម័តឆាប់រហ័ស
  • ទទួលបានវិញ្ញាបនបត្រជាទម្រង់ឌីជីថលចំនួន ៦៖
១. វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
២. ប័ណ្ណពន្ធប៉ាតង់
៣. វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
៤. ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ
៥. លិខិតជូនដំណឹងស្ដីពីការបំពេញកាតព្វកិច្ចសារពើពន្ធ
៦. សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស

III. សេវាលើថ្នាលអនឡាញ


សេវាបម្រុងទុកនាមករណ៍


សេវាចុះបញ្ជីអាជីវកម្ម


សេវាស្នើសុំអាជ្ញាបណ្ណជំនាញ


QIP (គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)

IV. ដើម្បីអាចប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន លុះណាតែក្រុមហ៊ុន-សហគ្រាសដែលត្រូវចុះបញ្ជីនោះ៖

  • ជាក្រុមហ៊ុន-សហគ្រាសថ្មី ឬមិនធ្លាប់បានចុះបញ្ជីអាជីវកម្មពីមុនមក
  • ត្រូវបានចំណាត់ថ្នាក់ តាមរយៈផលរបរ ដែលត្រូវបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ៖
    • អ្នកជាប់ពន្ធធំ (ផលរបរ > ៤ ០០០ លានរៀល)
    • អ្នកជាប់ពន្ធមធ្យម (៤ ០០០ លានរៀល > ផលរបរ > ៧០០ លានរៀល)
    • អ្នកជាប់ពន្ធតូច (៧០០ លានរៀល > ផលរបរ > ២៥០ លានរៀល)

V. កម្រៃសេវា

កម្រៃសេវាចុះបញ្ជីអាជីវកម្មគោលតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាមួយក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចស្វែងរកបានតាម កម្រៃសេវា ។ កម្រៃសេវាស្នើសុំអាជ្ញាបណ្ណជំនាញ ពីក្រសួងស្ថាប័ន-ពាក់ព័ន្ធ ទៅតាមវិស័យ អាចស្វែងរកបានតាម៖

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងទេសចរណ៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

និយ័តករអាជីវកម្មអចលនៈវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ